ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅចៅក្រមនៅតាមសាលាដំបូងរាជធានីខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) របស់ប្រជាពលរដ្ឋ ដែលមានជាង៦ពាន់សំណុំរឿងនៅទូទាំងប្រទេស ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ដោយប្រ

     ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅចៅក្រមនៅតាមសាលាដំបូងរាជធានីខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) របស់ប្រជាពលរដ្ឋ ដែលមានជាង៦ពាន់សំណុំរឿងនៅទូទាំងប្រទេស ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ «ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍»។ ការថ្លែងនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការអ្នកនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលប្រព្រឹត្តទៅនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

    សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (កែសំបុត្រកំណើត) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។ ៚ជាថ្មីម្តងទៀត ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សូមទំនាក់ទំនងក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕

ព័ត៌មាន ថ្មីៗ

...

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប

...

អ្នកស្រី ថោង សុធារី៖ រឿងក្ដីដែលអូសបន្លាយរាប់ឆ្នាំ ត្រូវបានដោះស្រាយមិនដល់១០ថ្ងៃក្រោយដាក់បណ្ដឹងទៅក្រសួងយុត្តិធម៌

...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

...

សារលិខិត សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតកាលទី៥

...

សេចក្តីប្រកាសព័ត៌មាន​របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង ២គីឡូក្រាម​

...

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សេង ប៊ុនឃាង, ឯកឧត្តម អ៉ីវ បូរិន្ទ, លោក យិន យូឡាយ, លោក គ្រី សីហា និងលោក កៅ រាសី បានយកសម្ភារៈ និងថវិកាមួយចំនួនជូនលោក ណុប គង់ មេភូមិរុន ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ក្នុងទីរួមខេត្តបាត់ដំបង ។